ទីតាំង: ចម្ងាយ១០គីឡូម៉ែតពីភ្នំពេញ(ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ)

ក្រុមហ៊ុន Bodia កំពុងស្វែងរកជាងទឹកភ្លើងពេញម៉ោងនៅរោងចក្រ។

វិសាលភាព​នៃ​ការងារ:

ជាងទឹកភ្លើង មានភារកិច្ច​​ រក្សាសម្ភារៈ និងបរិវេណរបស់រោងចក្រ BODIA ឲ្យស្ថិតក្នុងលក្ខខណ្ឌប្រតិបត្តិការល្អ  និងរៀបចំដំណើរការថ្មីរបស់ម៉ាស៊ីននិងសម្ភារៈថ្មីៗ។

រយៈពេល៖ រយៈពេលកិច្ចសន្យាដំបូង គឺ 1 ឆ្នាំ

ទំនាក់ទំនងសំខាន់ៗ៖

ជាងទឹកភ្លើងនឹងរាយការណ៍ទៅ

  1. អ្នកគ្រប់គ្រងរោងចក្រ
  2. អ្នកគ្រប់គ្រងសង្វាក់ផលិតកម្ម
  3. នាយកគ្រប់គ្រងទូទៅ

មុខងារនិងការទទួលខុសត្រូវ៖

ជាងទឹកភ្លើង Bodia ទទួលខុសត្រូវ៖

  • ជួសជុលឧបករណ៍ដែលខូចទាំងអស់នៅក្នុងរោងចក្រ និងបរិវេណរោងចក្រ Bodia
  • បញ្ជីការងារដែលមិនកំណត់​បាន ដូចខាងក្រោម:
  • មានចំនេះដឹងជួសជុលម៉ាស៊ីនភ្លើង (Generator)
  • មានឆន្ទះក្នុងការធ្វើដំណើរទៅមក ពីរោងចក្រ ទៅភ្នំពេញ ដើម្បីទិញគ្រឿងបន្លាស់ចាំបាច់
  • ការថែទាំប្រព័ន្ធអគ្គីសនី (ការផ្លាស់ប្តូររបស់ខូច,ជួសជុលខ្សែភ្លើងតូចធំ,តំឡើងខ្សែភ្លើងបន្ថែម … ជាដើម)
  • ការថែទាំប្រព័ន្ធទឹក (ជួសជុល លិចបំពង់ឬទ្រយ៉ោទឹក /ក្បាលម៉ាស៊ីនទឹក / បង្គន់អនាម័យ,សំអាតប្រព័ន្ធបំពង់បង្ហូរ​ទឹក …ជាដើម )
  • ជាងថែទាំគ្រឿងឈើ (ជួសជុលទូធ្នើរ​ ទ្វារ បង្អូច ផ្លូវដើរ​ គ្រឿងសង្ហារឹមដែលខូចខាត … )
  • ការលាងសំអាតម៉ាស៊ីនត្រជាក់(ម្តងម្កាលស្អាតម៉ាស៊ីនខ្យល់និងកង្ហារ)
  • ការថែទាំការលាបពណ៌ (ផ្លាស់ប្តូរការលាបពណ៌ថ្មី​ជាដើម)
  • ការថែទាំម៉ាស៊ីន (ផ្លាស់ប្តូរប្រេងពិនិត្យមើលភាពស្អាតនិងឧបករណ៍ចាស់ៗដើម្បីជៀសវាងបញ្ហា) ។ ត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ម៉ាស៊ីនភ្លើងនិងម៉ាស៊ីនបោះពុម្ព​ជាដើម។
  • ការកំណត់ម៉ាស៊ីនថ្មី និងដំណើរការថ្មីនៅក្នុងរោងចក្រ:
  • ការបង្កើតម៉ាស៊ីនថ្មី,ប្រព័ន្ធអគ្គិសនីនិងទឹកនៅរោងចក្រ។
  • ការបង្កើតម៉ាស៊ីន ឬឧប​​ករណ៍ ថ្មីៗ ដោយខ្លួនឯង (ផ្សារភ្ជាប់ / កាត់ / ខួង) និងការងាររោងជាង​នានា ការណែនាំពីនាយកគ្រប់គ្រងរោងចក្រ និងប្រធាន​រោងចក្រ។
  • រៀបចំបញ្ជីនៃតម្រូវការ និងទិញសម្ភារៈសម្រាប់ការងារម៉ាស៊ីននៅរោងចក្រ។
  • ជាងទឹកភ្លើងត្រូវទទួលខុសត្រូវក្នុងការទិញ ការស្តុកទុក និងថែរក្សាឲ្យស្អាតនិងស្ថិតក្នុងលក្ខខណ្ឌល្អនៃសម្ភារៈដែលបានស្នើសុំនិងចាំបាច់សម្រាប់ការថែទាំគ្រប់កន្លែង ទាំងអស់,
  • ឧបករណ៍
  • គ្រឿងបន្លាស់
  • ការលាបថ្នាំពណ៍…

តម្រូវការ:

ជាងទឹកភ្លើងត្រូវមានគុណសម្បត្តិដូចខាងក្រោម:

  • ចេះមាន​ការ​ប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់សន្តិសុខរបស់ខ្លួននិងអ្នកដទៃខាងលើទាំងអស់
  • មានរបៀបរបរយ និងមានស្មារតីខ្ពស់ប្រកបដោយភាពម៉ឹងម៉ាត់
  • មានជំនាញនិងបទពិសោធន៍ក្នុងគ្រប់វិស័យដែលបានរៀបរាប់ខាងលើ
  • មានចំណាប់អារម្មណ៍ និងមានឆន្ទៈរៀនសូត្រជំនាញថ្មី​ ឬចំណេះដឹងថ្មីៗ
  • មានការប្តេជ្ញាចិត្ត និងមានគំនិតផ្តួចផ្តើម

កញ្ចប់អត្ថប្រយោជន៏:

  • ប្រាក់ខែល្អ
  • អត្ថប្រយោជន៍ (ទូរស័ព្ទនិងប្រេងឥន្ធនៈ)
  • ការជួសជុលប្រាក់ខែប្រចាំឆ្នាំលើការវាយតម្លៃ
  • ធានារ៉ាប់រង
  • ឈប់សំរាកប្រចាំឆ្នាំ ថ្ងៃឈប់សំរាកសប្តាហ៍​​ ឈប់បុណ្យជាតិ ឈប់សម្រាកលំហែមាតុភាពតាមច្បាប់ការងាររបស់កម្ពុជា

ព័ត៌មានទំនាក់ទំនង

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យបេក្ខជនដែលមានចំណាប់អារម្មណ៏សូមផ្ញើប្រវត្តិរូបសង្ខេប នឹង​រូបថត(4 x 6) មកកាន់ការិយាល័យធានាមនុស្ស

អាស័យដ្ឋាន៖ បូឌាស្ប៉ា ភ្នំពេញ​ នៅកាច់ជ្រុងនៃ មហាវិថីសម្តេចសុធារស់ និងផ្លូវ ១៧៨, លើ U-Care Pharmacy, រាជធានីភ្នំពេញ។

Apply now