ក្រុមហ៊ុនបូឌាខេមបូឌាឃូឃូន (Bodia Cambodian Cocoon) យើងខ្ញុំត្រូវការជ្រើសរើស អ្នកបើកបរកង់៣ (តុកតុក) ចំនួន១នាក់ ដែលមានលក្ខណះសម្បត្តិដូចខាងក្រោមៈ
- ចេះអាន និងនិយាយភាសាខ្មែរ ,ចេះអាន និងនិយាយភាសាអង់គ្លេសបានតិចតួច
- ស្គាល់ផ្លូវក្នុងក្រុង ទីតាំង សណ្ឋាគារ និងកន្លែងផ្សេងៗទៀត
- រួសរាយរាក់ទាក់
- មានអនាម័យ និងស្អាតបាត
- បើកបរប្រកបដោយសុវត្ថិភាព
- យល់ដឹងពីការចង្អុលបង្ហាញផ្លូវរបស់ភ្ញៀវ ចេះមើលផែនទី នឹង GPS
- អាចធ្វើការតែម្នាក់ឯង អាចទុកចិត្តបាន និងទៀងទាត់ពេលវេលា រួមទាំងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងកាតព្វកិច្ច
- អាចបត់បែន និងផ្លាស់ប្តូរម៉ោងធ្វើការ
- ចេះជួយទុក្ខធុរៈអ្នកធ្វើដំណើរ (ភ្ញៀវ) នៅពេលដែលចាំបាច់
- អាកប្បកិរយាល្អ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាដល់ភ្ញៀវ
- មានបណ្ណ័បើកបរ (មិនទាន់ផុតកំណត់) និងប្រវត្តិបើកបរល្អ ប្រកបដោយសុវត្ថិភាព
- អាចលើកដាក់អីវ៉ាន់ ទម្ងន់ ១៣kg ទៅ ២៣kg
- អាទិភាពចំពោះអ្នកមានបទពិសោធន៍ និងផ្តល់ការបណ្តុះបណ្តាល
- អាចធ្វើការវេនយប់ ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សំរាក
មុខងារ និងទំនួលខុសត្រូវ ៖
- គោរពតាមគោលការណ៍ និងស្តង់ដា សុវត្ថិភាព
- យានជំនិះ(តុកតុក) ត្រូវតែស្អាត និងមានសោភ័ណភាពជានិច្ច
- ថែទាំយានជំនិះ ប្តូរប្រេងម៉ាស៊ីន ចាក់សាំង ត្រូតពិនិត្យនិងជួសជុលយានជំនិះ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់
- ប្រមូលលុយ ឯកសារ (ពីភ្នាក់ងាររបស់ខេមបូឌានឃូឃូន) និងផ្តល់វិក័យប័ត្រ នៅពេលចាំបាច់
- គោរពម៉ោងការងារ និងអាចទាក់ទងបានតាមទូរសព្ទ័គ្រប់ពេល(ម៉ោងធ្វើការ) ដើម្បីទទួលភ្ញៀវមកបូឌា ឬជូនភ្ញៀវទៅសណ្ឋាគារវិញ
លក្ខណៈ បេក្ខជន ៖
- ពូកែ ទំនាក់ទំនងល្អ
- មានគំនិតវិជ្ជមាន និងរួសរាយរាក់ទាក់
- មានការជំរុញលើកទឹកចិត្តខ្ពស់
- អាចធ្វើការតែម្នាក់ឯង ឬជាក្រុម
ពត៌មានទំនាក់ទំនង
ចំណាប់អារម្មណ៍សូមទាក់ទងមកកាន់ការិយាល័យធនធានមនុស្ស បូឌាខេមបូឌានឃូឃូនភ្នំពេញ
ទូរស័ព្ទលេខ៖ 098 589 742/ 095 589 742
អ៊ីម៉ែល៖ hr@bodia.com / hra.pp@bodia.com
អាស័យដ្ឋាន៖ នៅជិតសារមន្ទីជាតិ, ផ្លូវ ១៧៨, នៅលើ U-Care Pharmacy, រាជធានីភ្នំពេញ។